skip to main |
skip to sidebar
ព្រះពុទ្ធ
សេចក្ដីមិនប្រមាទ គឺជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទជាផ្លូវនៃសេចក្តីស្លាប់។
បុគ្គលគួរតម្កល់ខ្លួនឯងអោយតាំនៅក្នុងគុណធម៍ ដ៏សមគួរជាមុនសិន ចាំប្រដៅអ្នកដទៃជាក្រោយ ទើបមិនលំបាក។
បុគ្គលណាធ្វេសប្រហែសក្នុងកាលមុន ដល់កាលជាខាងក្រោយមក បុគ្គលនោះមិនធ្វេសប្រហែសវិញ អ្នកនោះឯងឈ្មោះថា ញ៉ាំងលោកនេះ អោយភ្លឺច្បាស់ ដូចព្រះចន្ទផុតស្រឡះចាកពពក។
ឈ្មោះថាទីស្ងាត់របស់អ្នកធ្វើនូវបាបកម្មមិនមានក្នុងលោក, ជនពាលរមែងសម្គាល់ស្ថានទីជាព្រៃ ដែលគេឃើញនោះ ថាជាទីស្ងាត់។
យសរមែងចម្រើនដល់អ្នកមានព្យាយាមរវៀសរវៃ១ មានស្មារតី១ មានការងារស្អាត១ ពិចារណាហើយទើបធ្វើ១ ប្រុងប្រយ័ត្ន១ រស់នៅដោយធម៍១ ជាអ្នកមិនប្រមាទ១។
អ្នកឈ្នះគេរមែងប្រសព្វពៀរ អ្នកចាញ់គេរមែងនៅជាទុក្ខ បុគ្គលលះនូវការឈ្នះនិងការចាញ់ហើយ ស្ងប់រម្ងាប់ តែងនៅជាសុខ។
អវិជ្ជា គឺជាប្រភពនៃសេចក្តីទុក្ខទាំងអស់។
បុគ្គលមិនមែនជាអ្នកថោកទាបព្រោះជាតិទេ មិនមែនជាអ្នកប្រសើរ ព្រោះជាតិទេ, ជាអ្នកថោកទាប ព្រោះកម្ម ជាអ្នកប្រសើរក៏ព្រោះកម្ម។
អ្នកណាមិនក្រោធ មិនតក់ស្លុត មិនអួតអាង មិនរង្កៀស ប្រសប់និយាយ មិនរាមាយ, អ្នកនោះឯង ឈ្មោះថា មុនី មានវាចាសង្រួមហើយ។
ការស្រេកឃ្លានជារោគដ៏កាចខ្លាំងបំផុត។
បុគ្គលណាដឹងខ្លួនឯង ឫសម្គាល់ខ្លួនថា ជមនុស្សល្ងង់, បុគ្គលនោះនឹងបានក្លាយទៅជាបណ្ឌិត ព្រោះការ ដឹងខ្លួននោះ។ ឯបុគ្គលដែលជាអ្នកល្ងង់ខ្លៅហើយសម្គាល់ខ្លួន ឯងថាជាបណ្ឌិតនោះ តថាគតកំណត់ហៅថា ជាអ្នកល្ងង់ខ្លៅ។
ការក្រក្រី គឺជាសេចក្កីទុក្ខរបស់លោក ( សង្គម, មនុស្ស ) ។
ការជំពាក់បំណុលគេ គឺជាសេចក្តីទុក្ខរបស់លោក។
ការមិនមានរោគ គឺជាលោភដ៏ឧត្ដមបំផុត។
ច្រេះកើតពីដែក តែងតែទំពាស៊ីដែកវិញ។
0 comments:
Speak up your mind
Tell us what you're thinking... !