Headlines News :
Home » , » បណ្ដាំក្រមង៉ុយ

បណ្ដាំក្រមង៉ុយ

Written By Unknown on Tuesday, November 13, 2012 | Tuesday, November 13, 2012


ឃើញឬកគេល្អ         ទោះបីមានក្រ
យកគេជាញាតិ         គួររាប់អ្នកក្រៅ
ផៅអ្នកឯទៀត           រាប់រើសមារយាទ
                សុចរិតត្រឹមត្រូវ។
រៀនបទរៀនបាទ        កុំកោងហួសខ្នាត
កុំភ្លាត់ហួសផ្លូវ             កុំភ្លើនភ្លេចម៉ែ
កុំប្រែហួសឪ                ឃើញចាស់សក់ស្កូវ
                កុំសូវមើលងាយ។

កុំដៀលអ្នកស្រែ     ត្រកូលឯងខ្មែរ
កុំប្រែក្រឡាស់        ក្រឡេកឃើញគុណ  
ទន់ខ្លួនសំពះ          កុំធ្វើអ្នកណាស់  
​​​​                កុំត្មះអ្នកក្រ។
អ្នកកុំភ្លេជគុណ      គ្រូលេខនព្វន្ត
គ្រូសូធ្យអក្សរ         កុំចាប់ដៃទាញ
គំនាប់ងក់ក            កុំជជែកត
                ស្មើមិត្រសំឡាញ់។

កុំអួតកុំអាង                       កុំដើរមើលរាង
មើលអង្គអាត្មា                  កុំដើរផ្ទះគេ
ហួសពេលវេលា               កុំទៅធានា
                     ទ្រព្យគេទាំងឡាយ។

កាន់ឬកអោយខ្ពស់            អោយខ្ពើមពាក្រឈ្លោះ
ទើបបានជាគាប់                 យកឆោតដាក់ខ្លួន
ច្រើនមានគេរាប់                 បើខ្លួនឥតទ្រព្យ
                         កុំធ្លាប់ហ៊ានខ្ចី។

កូនចៅប្រុសស្រី                 រកប្រពន្ធប្ដី
អោយរកស្រុកជិត              បើរកស្រុកឆ្ងាយ
អោយម្ដាយពិនិត្យ              អោយត្រឹមត្រូវពិត
                         ពូជពង្សាវតារ។
កូនអើយអ្នកចាំ                   កុំជឿខែឆ្នាំ
កុំជឿតម្រា                          ពាក្រក្បួនតម្រាយ
កើតពីមនុស្សចារ                ពីដូនពីតា
                        ចារតាមសម្គាល់។

កូនចៅស្រីៗ                       ក្រមុំសាវខ្ចី
រៀនឆោតអោយល្មម          ប្រុសស្មើរម៉ែឪ
ឆូវឆប្រលោម                      មើលរួបមើលឆោម
                    កុំព្រមដោយងាយ។
កុំក្និចក្នក់ក្នាញ់                     បើចិត្តស្រឡាញ់
កុំចេញនិយាយ                    បើស្អប់កុំប្ដឹង
បើខឹងកុំធ្លាយ                       កុំរោះកុំរាយ
                  កុំងាយធ្វើស្និទ្ធ។
កុំដើរប្រាប់គេ                       កុំអាងអួតជេរ
ក្រែងប្រុសឈឺចិត្ត                នៅអោយតែនឹង
កុំរវល់ធ្វើស្និទ្ធ                       ប្រុសនឹងអាណិត
                   គិតចូលដណ្ដឹង។

ម្ដាយឪពុកនិងកូន                 បីដូចខ្លួននិងស្រមោល
ឃើញខុសកុំដេញដោល      កុំថ្កោលទោសអ្នកមានគុណ។
ល្ងង់ខ្លៅត្រូវតែសួរ                ពាក្យអោយគួរកុំអោយស៊ុន
យកពាក្យផ្អែមជាមុន            ទន់លំទោនឳនប្រណិប័តន៏។
ទោះម៉ែឪស្លូតកាច               គួរតែខ្លាចដូចមហាក្សត្រ
ម្ដាយជេរពីរបីម៉ាត់                គួរតែស្ងាត់ស្ងៀមអោយឈឹង។

ល្អមិនក្រយូរ                        ស្វែងរៀនរកគ្រូ
ស៊ូកុំស្ដាយទ្រព្យ                  គ្រូវាយកុំខឹង
អោយប្រឹងខំផ្គាប់                 ចេះមន្តសាយសព្វ
                      ត្រឡប់ជាមាន។
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

ផ្សព្វផ្សាយពាណិជ្ជកម្ម

 
Copyright © 2011. SomrabKhmer - All Rights Reserved
Proudly powered by Blogger